ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភ ទោចក្រយានយន្តចំនួន១៣គ្រឿង ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដើម្បីបម្រើការងារអង្គភាព

278
UI Promtion 2021

រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រគល់ម៉ូតូ ចំនួន១៣គ្រឿងដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដើម្បីធ្វើការបែងចែក ក្នុងនោះរួមមាន ទីបញ្ជាការ ចំនួន ០៣គ្រឿង បណ្តាស្រុកទាំង៨ ចំនួន ០៨គ្រឿង និង ២វរសេនាតូច ចំនួន ០២គ្រឿង។
ឧត្តមសេនីយ៍ឯក យឿង សុខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម មេបញ្ជាការ កង ទ័ព ជើង គោក និងលោកជំទាវ ដែលតែងតែគិតគូចំពោះ សុខទុក្ខ ការស់នៅ បំពេញភារកិច្ច របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ។

ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម មេបញ្ជាការ កង ទ័ព ជើង គោក និងលោកជំទាវចំពោះការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនគ្រប់រូប ព្រមទាំងបានប្តេជ្ញាចិត្ត ថែរក្សា និងប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍អង្គភាព៕