ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើក ទឹកចិត្តសិស្សឱ្យប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះ ដឹង ជួយ កសាង អភិវឌ្ឍន៍ ប្រទេស

257
UI Promtion 2021

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តសិស្សឱ្យខិតខំប្រែងរៀនសូត្រ ដើម្បីទៅពេលអនាគត ប្រើប្រាស់ចំណេះវិជ្ជាជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាព។

ក្នុងពិធីសម្ពោធអគាសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមករានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា បានលើកឡើងថា ខណៈប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាហូរហែ ជាឱកាសដ៏ល្អសម្រាប់សិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បី ប្រើ ប្រាស់ នៅពេលអនាគត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយ កសាង អភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន។

ឯកឧត្ដម បានអំពាវនាវដល់យុវវជនឱ្យចូលរួមបន្តថែរក្សាសន្តិភាព ដែលមានពេលនេះជារៀងរហូត ដើម្បីជាឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ។

អគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានកសាងឡើងដោយសប្បុរសជន អតីត សិស្សវិទ្យាល័យនេះ ក្រោមគំនិត ផ្ដួចផ្ដើម របស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួល ដល់ ការសិក្សារៀនសូត្ររបស់សិស្ស ឲ្យ បានគ្រប់គ្រាន់ ដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះ។

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង បានសម្តែងភាពសប្បាយរីករាយ នៅ ពេលឃើញការអភិវឌ្ឍរីកចម្រើននៅក្នុងវិទ្យាល័យ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ទង្វើដែលសប្បុរសជនជាអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានធ្វើនៅពេលនេះ គឺជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ។

លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា អគាសិក្សាថ្មី បណ្ណាល័យថ្មី នឹងមានសៀវភៅជាច្រើន ដើម្បីទុកជា ឃ្លាំង ក្រេបយកចំណេះដឹង៕