អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់៣៦៦លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៦៥នាក់

265
UI Promtion 2021

បរទេស៖ ជំងឺរាតកូវីដ១៩ នៅទូទាំងសកលលោកបានចម្លងទៅមនុស្សសរុបចំនួន៣៦៦លាន៦៩ម៉ឺន៤ពាន់១០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦៥ម៉ឺន៦ពាន់៦៤២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន២៨៩លាន៧៧ម៉ឺន៩៣៧នាក់ ។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧៤លាន៦៩ម៉ឺន៥ពាន់៣៣៣នាក់ ស្លាប់ចំនួន៩០ម៉ឺន២ពាន់១៤០នាក់ និងជាសះស្បើយចំនួន៤៥លាន៦១ម៉ឺន៤ពាន់២១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤០លាន៦២ម៉ឺន១៩៧នាក់ ស្លាប់៤៩ម៉ឺន២ពាន់៣៥៦នាក់ និងជាសះស្បើយ៣៧លាន៦៧ម៉ឺន៧ពាន់៣២៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៤លាន៧៨ម៉ឺន២ពាន់៩២២នាក់ ស្លាប់ចំនួន៦២ម៉ឺន៥ពាន់១៦៩នាក់ និងជាសះស្បើយ២២លាន៩ម៉ឺន៨ពាន់១៥៧នាក់ ៕