រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិត សម្រាប់សិក្សានៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI), សាកលវិទ្យាល័យបញ្ញាជាតិ (PCU), សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

402
UI Promtion 2021

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធដឹកនាំរដ្ឋបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គផាភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ខេត្ត ស្ដីពី ការផ្ដល់ជូនអាហារូបករណ៍សម្រាប់សិស្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI), សាកលវិទ្យាល័យបញ្ញាជាតិ (PCU), សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)។

សេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់ជូនអាហារូបករណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា៖

១- សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI បាត់ដំបង) សិក្សានៅខេត្តបាត់ដំបង
– ថ្នាក់បណ្ឌិត ចំនួន២០កន្លែង (អាហរូបករណ៍ ១០០%ចំនួន០៥កន្លែង និង៥០% ចំនួន១៥កន្លែង)
– ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់អ្នកមានបរិញ្ញាបត្រ ចំនួន៥៥កន្លែង (អាហរូបករណ៍ ១០០% ចំនួន០៥កន្លែង និង៥០% ចំនួន៥០កន្លែង)
– ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់មន្ត្រីរាជការ ចំនួន៥៥កន្លែង (អាហរូបករណ៍ ១០០%ចំនួន០៥កន្លែង និង៥០% ចំនួន៥០កន្លែង)
– ថ្នាក់បរិញ្ញាបត្រចំនួន៧០កន្លែង (អាហារូបករណ៍ ១០០%ចំនួន ២០កន្លែង និង៥០% ចំនួន១៥កន្លែង)

២- សាកលវិទ្យាល័យបញ្ញាជាតិ (PCU) សិក្សានៅរាជធានីភ្នំពេញ
-ថ្នាក់បរិញ្ញាបត្រ ចំនួន១៥កន្លែង (អាហរូបករណ៍ ១០០%ចំនួន១៥ន្លង) .. . ។

៣- សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សិក្សានៅខេត្តបាត់ដំបង
-ថ្នាក់បរិញ្ញាបត្រ ចំនួន១០កន្លែង (អាហរូបករណ៍ ១០០%ចំនួន១០កន្លែង។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់នៅរដ្ឋបាលខេត្តបាត់ដំបង (ការិយាល័យកសាងសមត្ថភាពនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបាត់ដំបង) ឬទំនាក់ទំនង តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

១. លោក ប៊ូយ សុខលី ០១៦ ៣៥៧ ៤៨១ (ប្រធានការិយាល័យកសាងសមត្ថភាព) ២- លោកស្រី សុខ ម៉ារឌី ០១៧ ៣៧៣ ៣៧៣ (ជំនួយការឯកឧត្តម សុខ លូ)៕

សូមជម្រាប់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) មាន ៤សាខា៖
១/ សាខាគោលរាជធានីភ្នំពេញ, ស្ថិតនៅអគារលេខ I15 ផ្លូវ 265 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២/ សាខាខេត្តសៀមរាប, ស្ថិតនៅផ្លូវអាជ្ញាធរអប្សរា (ស្ពានរ៉ោករ៉ាក) ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៣/ សាខាខេត្តបាត់ដំបង, ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤/ សាខាខេត្តកំពត, ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត៕