សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង ៣០ម៉ឺនដូសនៅពេលល្ងាចនេះ ជាជំនួយរដ្ឋាភិបាលប៉ូឡូញ

270
UI Promtion 2021

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ។
វ៉ាក់សាំងនេះគ្រោងដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៥ ខែមករា តែដោយសារបញ្ហាអាកាសធាតុយន្តហោះមិនអាចហោះបាន ទើបពន្យារមកដល់ថ្ងៃនេះ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឱបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺឆ្លងសកលក្នុងសតវត្សរ៍ទី២១នេះ។ សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលលើសមរភូមិជំងឺកូវីដ១៩ បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការយកឈ្នះលើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ផ្អែកលើស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគ្រប់មធ្យោបាយដើម្បីស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទាំងការបញ្ចេញថវិកាជាតិទៅទិញ និងស្នើសុំជំនួយពីប្រទេសជាមិត្ត។ មកដល់ពេលបច្ចុប្បន្នកម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជាទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម។វត្តមានវ៉ាក់សាំងដ៏ច្រើនសន្ធឹកនេះ បានធ្វើឱ្យកម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សមុនផែនការកំណត់។ របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី២៨ ខែមករា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបជាង ១៤លាននាក់។ ក្នុងនោះអ្នកចាក់បានពីរដូសមានចំនួនជិត ១៤លាននាក់, អ្នកចាក់៣ដូស បានជាង ៥លាននាក់ និងអ្នកចាក់បាន ៤ដូស មានចំនួនជាង ៤២ម៉ឺននាក់។តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនរហ័សនេះ ធ្វើឱ្យសង្គមកម្ពុជាបង្កើតភាពសុាំ បូករួមនឹងការបន្តប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាលផងនោះ កម្ពុជា កាត់បន្ថយបានការឆ្លងរាតត្បាតមេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយបានបើកសកម្មភាពសង្គមគ្រប់វិស័យឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ការចាក់វ៉ាក់សាំងបានលឿន ការយកឈ្នះលើជំងឺកូវីដ១៩ និងឈានទៅបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា បានធ្វើឱ្យមានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ចាត់ចែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់អង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។
លោកស្រី លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ធ្លាប់បានលើកសរសើរពីការសម្រេចចិត្តមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាទិញ និងធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ លោកស្រី ក៏បានសរសើរដល់ពលរដ្ឋកម្ពុជា ដែលមានស្មារតីខ្ពស់ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសស្មារតីទៅទទួលវ៉ាក់សាំងតាមការកំណត់របស់រាជរដ្ឋាភិបាល។ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត ក៏ធ្លាប់បានថ្លែងកោតសរសើរលើជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ឃើញថារាជរដ្ឋាភិបាលបានដឹកនាំជាមួយ កិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺមានលក្ខណៈគួរឱ្យកោតសរសើរមែនទែន។ រាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតនៅក្នុងកម្រិតមួយខ្ពស់ក្នុងចំណោមប្រទេសដែលធ្វើបែបនេះបាន ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋគោលដៅដោយប្រើពេលត្រឹម៨ខែ»៕