ករណីវិជ្ជមានកូវីដ-១៩៖ ប្រភេទថ្មី(អូមីក្រុង)រកឃើញថ្មីចំនួន ៥៤នាក់( អូមីក្រុងទាំងអស់) និងអ្នកជាសះស្បើយ ៦០នាក់ ,ខណៈអ្នកជំងឺស្លាប់គ្មាន

284
UI Promtion 2021

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៤នាក់(PCR) ( អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន ៦០នាក់ និងករណីស្លាប់គ្មាន។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៥៤នាក់ទៀត ជាសះស្បើយ ៦០នាក់ និងអ្នកជំងឺស្លាប់គ្មាន៖
– ករណីឆ្លងសហគមន៍ ៤៥នាក់(អូមីក្រុង)
– អ្នកដំណើរពីបរទេស ០៩នាក់(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 121,242 នាក់
– អ្នកជាសះស្បើយ= 117,363 នាក់
– អ្នកស្លាប់= 3,015 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕