ព្រឹកនេះសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI)សាខាខេត្តបាត់ដំបងបើកកម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់១១វគ្គ១ និង ជំនាន់១១វគ្គ២

287
UI Promtion 2021

បាត់ដំបង៖នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែ មករា ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI)សាខាខេត្តបាត់ដំបង មានកម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់១១វគ្គ១ និង ជំនាន់១១វគ្គ២ ជំនាញ រដ្ឋបាលសាធារណៈ និងវិទ្យាសាស្រ្តនយោបាយ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ស៊ុ ឈុំឡុង អនុប្រធានក្រុមប្រឹក្សភិបាល និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្រ្ត និងគ្រូឧទ្ទេស, លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ , លោកបណ្ឌិត សុខ សុផល សាកលវិទ្យាធិការរង ,លោកបណ្ឌិត ម៉ុក សុផាន់ណារ៉ា សាកលវិទ្យាធិការរង, លោកស្រីបេក្ខបណ្ឌិត ហៀក ស្រីរ័ត្ន សាកលវិទ្យាធិការរង និងជានាយកសាខា ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នាំទី២ ឆមាសទី២ និងត្រៀម ការជ្រើសរើសប្រធានបទសម្រាប់របាយការណ៏ស្រាវជ្រាវ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បស់និស្សិត ,,,។