លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥទ្រ្ទវិជ្ជា(UI) សូមគោរពអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទូលជ័យលាភីពានរង្វាន់សន្ដិភាពស៊ុនហាក់ឆ្នាំ២០២២

284
UI Promtion 2021

លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥទ្រ្ទវិជ្ជា(UI) សូមលំឱនកាយប្រណិបត្តិសម្តែងនូវសេចក្តីអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នេះ ។ ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំបាទ យើងខ្ញុំពិតជាមានមោទនភាពជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ជាខ្លាំងណាស់។

តាមរយៈពានរង្វាន់ជាបន្តបន្ទាប់ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានទទួលនពេលកន្លងមក គឺជាសក្ខីភាពយ៉ាងប្រត្យក្សថា សម្តេចតេជោ ក្រៅពីមានឧបការគុណដ៏មហាវិសេសឧត្តមសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើង សម្តេចតេជោ គឺពិតជាឥស្សរបុគ្គលដ៏មានគុណតម្លៃវិសេសឧត្តមជាសកលសម្រាប់មនុស្សជាតិទាំងអស់ផងដែរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី មានសុភាពល្អ ឈ្នះអស់មារសត្រូវទាំងឡាយ សូមសម្រេចបាននូវរាល់ក្តីប្រាថ្នា និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយគាវរភក្តីប្រណិបត្តិគោរពដ៏ខ្ពស់ខ្ពស់ និងយ៉ាងស្មោះស្ម័គ្របំផុត អំពីខ្ញុំបាទ ឡាច សំរោង
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្វិជ្ជា(UI)
និងគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតទាំងអស់