បុរសអភពម្នាក់ជិតដល់ថ្ងៃចូលរោងការគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលគូដណ្ដឹងដែលរស់រងរបួសធ្ងន់យ៉ាងអណោចអធ័ម

457
UI Promtion 2021

បន្ទាយមានជ័យ: ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានគូដណ្តឹងមួយគូជិតដល់ថ្ងៃចូលរោងការនាំគ្នាជិះម៉ូតូទៅលេងឪពុកម្តាយខាងប្រុស នាថ្ងៃសែនចូលឆ្នាំចិន វៀតណាម ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូ ខាងប្រុសស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកខាងស្រី រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកLUXE S RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AQ-3250 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដល់ចំណុចកើតហេតុផ្លូវកោងបានជ្រុលចង្កូតទៅបុកម៉ូតូ០១គ្រឿងធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1BG-1154 ភ្នំពេញ ជិ:គ្នា០២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគៀកទាំងសងខាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពោធិ៍២ ខេត្តបាត់ដំបង ។ ចំណែកជនបង្កបើករថយន្តមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។វត្ថុតាងរថយន្តនិងម៉ូតូខូចខាតធ្ងន់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
តាមប្រភពពីឪពុកខាងស្រីបានឲ្យដឹងថា៖ ជនរងគ្រោះទាំង០២នាក់ ជាគូដណ្តឹងនឹងគ្នាខាងប្រុស ឈ្មោះ សាមឿង អាយុ៣៥ឆ្នាំ នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកកូនស្រីគាត់បង្កើតឈ្មោះ ឈន សូនេតសត្យា អាយុ២២ឆ្នាំ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ពួកគេទាំង០២នាក់ ជាគូដណ្តឹងនឹងគ្នាត្រៀម រៀបការ នៅថ្ងៃទី១២ ខែកុម្ភ:នេះ នឹងបានដើរចែកធៀបការអញ្ជើញភ្ញៀវបានមួយចំនួនផងដែរ ។ នៅមុនពេលកើតហេតុពួកគេទាំង០២នាក់ បានចេញពីផ្ទះនៅភូមិអូរអណ្តូង ទៅលេងផ្ទះឪពុកម្តាយខាងប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ក៏បានជួបគ្រោះអកុសលនេះតែម្តង ៕