បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយម៉ូតូនិងម៉ូតូបុកគ្នានៅស្រុកកណ្ដាលស្ទឹង

231
UI Promtion 2021

កណ្ដាល៖ ក្រុមសមត្ថកិច្ចបានរាយការណ៍ អោយដឹងនៅថ្ងៃទី០១ខែកុម្ភះថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ (បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ ហើយ បុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ) ខូចខាតម៉ូតូចំនួន ២គ្រឿង ស្រាល ១គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោង៧យប់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២២ ស្ថិតនៅលើកំណាត់ផ្លូវលំ ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ម៉ូតូម៉ាក yamaha mt១៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១C-៨០៨០ បើកបរដោយឈ្មោះនួន សុខជា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូងបុរសរងរបួសធ្ងន់ម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។
មុនពេលកើតហេតុគេបានឃើញ ម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ១CB-៨៨៦២ បើកបរដោយឈ្មោះសុធារិទ្ធ ប្រាថ្នា ភេទប្រុសអាយុ ១៧ ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិកុកទិល ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា(ពីត្បូងមកជើង)។
តាមការសន្និដ្ឋាន៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺ
បង្កឡើងដោយ អ្នកបើកបរម៉ូតូម៉ាក yamaha mt១៥០ ពាក់ស្លាកលេខភ្នំពេញ១C-៨០៨០ បើកបរក្នុងល្បឿនលឿន ចូលគន្លងផ្លូវម៉ូតូម្ខាងទៀត ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។
ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង កម្លាំងជំនាញបានយកមក រក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន៕