សម្ថតកិច្ចឈឺក្បាលដោយសារ មានទំនាស់ពីរភាគីបានវាយគ្នាបណ្ដាលឲ្យរងរបួស ហើយចោទដាក់គ្នាទៅវិញទៅមក

150
UI Promtion 2021

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវភាគីទំនាស់ម្ខាងទៀត បានដេញវាយបណ្ដាលឲ្យរងរបួស ហើយចោទថា បុរសរូបនោះបានយកដែកឆាបចាក់ទៅលើពួកគេខណៈកំពុងតែផឹកស៊ី ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខផ្ទះអត់លេខ ផ្លូវបេតុង ស្ថិតក្នុងភូមិភ្នាត់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍បន្តថា ភាគីទាំងសងខាងខាងលើនេះ មិនបានអោយស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ភាគីដែលត្រូវគេចោទថាយកដែកឆាបចាក់គេនោះ គឺមានគ្នាតែម្នាក់ឯងគត់ ចំណែកភាគីដែលចោទគេថាយកដែកឆាបចាក់នោះ គឺមានគ្នាចំនួន៣នាក់ឯណោះ ។
តាមប្រភពពីភាគីដែលមានគ្នា៣នាក់ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់កំពុងតែអង្គុយផឹកស៊ីនៅមុខផ្ទះ ស្រាប់តែពេលនោះក៏មានបុរសម្នាក់បានដើរស្ពាយបាវមួយមកសុំសំបកកំប៉ុងរបស់ពួកគាត់ ហើយពេលនោះពួកគាត់ក៏អោយសំបកកំប៉ុងរួចហើយ ស្រាប់តែបុរសរូបនោះយកដែកឆាបពីក្នុងបាវ ហើយចាក់ទៅលើពួកគាត់ដែលមានគ្នា៣នាក់តែម្តង បណ្តាលឲ្យរងរបួសត្រង់.កបន្តិច។ នៅពេលដែលចាក់រួច បុរសរូបនោះក៏បានរត់មកមុខមន្ទីរពេទ្យរុស្ស៊ី ហើយពួកគាត់ក៏ជិះម៉ូតូដេញតាម រួចធ្វើការឃាត់ខ្លួន និងស្វាគមន៍ម្នាក់មួយដៃមួយជើងធ្វើអោយរងរបួសតិចតួចវិញទៅ ។
ដោយឡែកបុរសដែលមានគ្នាម្នាក់ឯងវិញ បានអោយដឹងដែរថា រូបគាត់បានដើរកាត់ទីនោះ ក៏ស្រាប់តែភាគីដែលមានគ្នា៣នាក់ បាននាំគ្នាដេញវាយគាត់តែម្តង ហើយចោទគាត់ថាសង្ស័យលួចរបស់គេ ដោយបានយកដែក១ដើមមកដាក់បន្ទុក រួចថាជារបស់រូបគាត់ថែមទៀតផង ។
ក្នុងហេតុការណ៍ខាងលើនេះដែរ បន្តិចក្រោយមកក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការសាកសួរពីដំណើររឿង តែភាគីទាំងសងខាងនៅតែ ប្រកែក ហើយចោទគ្នាទៅវិញទៅមក ដែលបង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើលយ៉ាងព្រោងព្រាតថែមទៀតផង ។ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បាននាំភាគីទាំងសងខាងយកទៅសាកសួរបន្ថែមទៀតនៅប៉ុស្តិ៍នគរបាលរដ្ ឋបាលស្ទឹងមានជ័យទី២ ថា តើជារឿងហេតុផ្តើមចេញពីអ្វីអោយប្រាកដ? ហើយភាគីខាងណាជាអ្នកបង្កហិ.ង្សាមុន? ៕