បុរសវ័យចំណាស់ម្នាក់បានសុរាប្រើហឹង្សាទៅលើប្រពន្ធប្រើពូថៅវាយនិងរុញប្រពន្ធអោយដួលសន្លប់

289
UI Promtion 2021

ខេត្តបាត់ដំបង! បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបង្ក្រាបឃាត់ខ្លួនបន្ទាប់ពីបានផឹកស្រាស្រវឹងបានយកពូថៅវាយនិងរុញប្រពន្ធខ្លួនឯងអោយដួលសន្លប់។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២០និង៥០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យជាមុខសញ្ញាឈ្មោះ ហ៊ុន ត្រឹម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ត្រូវឃាត់ខ្លួនបន្ទាប់ពីបានផឹកស្រាស្រវឹងរួចយកពូថៅវាយនិងច្រានទៅលើប្រពន្ធឈ្មោះ ប៉ាក យ៉ែន អាយុ៥៣ឆ្នាំ បណ្តាលអោយរងរបួសពកក្បាលផ្នែកខាងក្រោយ បណ្តាលអោយសន្លប់ស្តូកស្តឹងនៅនិងកន្លែងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យជាមុខសញ្ញាត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកថ្មគោលតាមបញ្ជាឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី៕