ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ៖ សិស្សានុសិស្សត្រូវស្គាល់វប្បធម៌ខ្មែរលើកតម្កើងនិងឲ្យតម្លៃខ្មែរយើង ទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាវប្បធម៌ខ្មែរទេ

146
UI Promtion 2021

ភ្នំពេញ ៖ លោកស្រីកាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ថា ទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាវប្បធម៌ខ្មែរទេ ។
នៅក្នុង កម្មវិធីអប់រំសិស្សានុសិស្ស ស្តីពី “ការលើកកម្ពស់សីលធម៏សង្គម តម្លៃស្រ្តី និងក្រុមគ្រួសារ ” នៃវិទ្យាល័យ ឬស្សីកែវ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយលោកស្រីបានជម្រុញ ឲ្យ យុវជនត្រូវខិតខំរៀនសូត្រឲ្យក្លាយជាពលរដ្ឋល្អ សិស្សល្អ យុវជនគ្រប់ៗគ្នាសូមផ្តល់សេចក្តីស្រឡាញ់ពេញមួយជីវិតរបស់យើងជូនចំពោះអ្នកមានគុណរបស់យើងមានដូចជា៖ លោកឪពុក អ្នកម្តាយ ជីដូន ជីតា លោកគ្រូ អ្នកគ្រូ ញាតិមិត្តជិត ឆ្ងាយ អ្នករួមការងារ បងប្អូនរបស់យើង និងមានវប្បធម៌ ចែករំលែកនូវសេចក្តីស្រឡាញ់ដល់អ្នកទន់ខ្យោយ នៅក្នុងសង្គម ឬសហគមន៍។
លោក ង៉ែត ចន្ទសុខ ប្រធានការិយាល័យអប់រំយុវជននៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងថា យុវជនត្រូវរៀនដើម្បីចំណេះដឹង ជំនាញ បំណិនដើម្បីស្របតាមសត្សវតរ៏ទី២១យុវជនម្នាក់មានជំនាញមួយយ៉ាងតិច តម្រូវឲ្យយុវជនទាំងអស់អនុវត្តតាម ។យុវជនត្រូវគោរពតាមទំនៀបទំលាប់ប្រពៃណីខ្មែរ ត្រូវចូលរួមចំពោះជោគវាសនាជាតិ។ រាជរដ្ឋាភិបាលបានប្រគល់ឲ្យមន្ទីរកិច្ចការនារី សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ធ្វើការអប់រំដល់យុវជនពីការយល់ដឹងពីវប្បធម៌ប្រពៃណីខ្មែរ ៕