ពូចិត្តអប្រិយចាប់ក្មួយស្រីខ្លួនឯង ប៉ុនប៉ងរំលោភសេពសន្ថវ: តែមិនបានសម្រេច ត្រូវជាប់ខ្នោះ

245
UI Promtion 2021

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២២សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កុល សាម៉ៃ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិកក្រាញ់ស សង្កាត់- ក្រុងសៀមរាប ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីអនិតិជននិងប្រើអំពើហិង្សា ជាបទល្មើសជាក់ស្តែង ។ ប្រភពពីមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តសៀមរាបបានឲ្យដឹងថា កាលពីវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ជនរងគ្រោះ ច.រ ណ ភេទស្រី អាយុ ១៤ ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ កំពុងនៅផ្ទះម្នាក់ឯង ដោយម្តាយ និងបងស្រីបានចេញទៅក្រៅអស់។ ពេលនោះមានជជនសង្ស័យខាងលើ ពាក់អាវភ្លៀងនិងពាក់មួកក្រណាត់ គ្របមុខជិត សល់តែគ្រាប់ភ្នែក បានដើរចូលមកដល់ធ្វើសកម្មភាព ចាប់ជនរងគ្រោះប៉ុនប៉ងរំលោភសេពសន្ថវ: ហើយប្រើហិង្សាដាល់ពោះជនរងគ្រោះចំនួន០២ ដៃ បណ្តាលឲ្យដួល។ បន្ទាប់មកជនសង្ស័យ បានចាប់ស្រាតខោជនរងគ្រោះ តែត្រូវជនរងគ្រោះបានរើបម្រាស់រួច។ ភ្លាមនោះជនសង្ស័យ បានយកម្ជុលចាក់មកលើជនរងគ្រោះ០២ម្ជុល( ដៃស្តាំ០១ម្ជុលនិងស្មាស្តាំ០១ម្ជុល) ជាហេតុធ្វើឲ្យជនរងគ្រោះ កាន់តែភ័យភិតក៏បានសុំអង្វរព្រោះដឹងថាជនសង្ស័យ គឺជាពូរបស់ខ្លួន។ ពេលជនរងគ្រោះស្គាល់យ៉ាងដូច្នេះ ធ្វើឲ្យជនសង្ស័យឈប់ធ្វើសកម្មភាព ហើយគេចខ្លួនតែម្តង។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា នៅថ្ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងនាំខ្លួនជនសង្ស័យ ឈ្មោះ កុល សាម៉ៃ មកធ្វើការសាកសួរ។
តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ កុល សាម៉ៃ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់ខាងលើនេះ ប្រាកដមែន ។ ប៉ុន្តែរូបខ្លួនមិនបានយកម្ជុលចាក់ជនរងគ្រោះនោះទេ គ្រាន់តែប្រើហិង្សា ប៉ុនប៉ងរំលោភ សេពសន្ថវ:ប៉ុណ្ណោះ តែដោយឃើញក្មួយ សុំអង្វរពេកទើបឈប់ធ្វើសកម្មភាព។ កន្លងមករូបខ្លួន ធ្លាប់ប្រើប្រាស់សារធាតុញៀន ទើបនឹងឈប់ប្រើប៉ុណ្ណោះ។

ទោះយ៉ាងណាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងថ្ងៃនេះបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចហើយ៕