ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

280
UI Promtion 2021

(ភ្នំពេញ)៖ នៅថ្ងៃសុក្រទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី នៅទីស្តីការគណៈរដ្ឋមន្រ្តី (វិមានសន្តិភាព) នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និង ទី២៖ បញ្ហាផ្សេងៗ។

នេះបើយោងតាម អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន៕