ពិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គទី១ អំពីសារៈប្រយោជន៍លើមុខជំនាញដែលនិស្សិតជ្រើសរើស ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នាំថ្មី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)

351
UI Promtion 2021

ភ្នំពេញ៖ នាវេលាម៉ោង១៥,០០នាទីរសៀល ថ្ងៃសៅរិ៍ ៨កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) ភ្នំពេញ បានរៀបចំកម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គទី១ ឆ្នាំសិក្សា២០២១-២០២២ គ្រប់ជំនាញ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ស៊ុ ឈុំឡុង អនុប្រធានក្រុមប្រឹក្សភិបាល និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្រ្ត និងគ្រូឧទ្ទេស, ។
កម្មវិធីជួបជុំនិស្សិត បានប្រព្រឹត្តធ្វើឡើងនៅសាលសន្និសិទ នៃសាកលវិទ្យាល័យឥន្ទវិជ្ជា(UI) ដែលមានទីតាំងស្ថិតអគារលេខ ១៥ ផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងកម្មវិធីនេះផងដែរ បណ្ឌិត ណេន ចិន្តា សាកលវិទ្យាធិការរង និង បណ្ឌិត យ៉ាង សុវិជ្ជាប្រធាន មជ្ឍមណ្ឌលបណ្តុះបណ្តាល បានធ្វើបទបង្ហាញជូននិស្សិត អំពីសារៈប្រយោជន៍លើមុខជំនាញឯកទេសនីមួយៗក្នុងមហាវិទ្យាល័យ ដែលនិស្សិតបានជ្រើសរើស ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នាំថ្មីនេះ ,,,។ លោកបណ្ឌិត ក៏បានជូនពរនិស្សិតឱ្យប្រឹងប្រែងយកចិត្តទុកដាក់ស្រាវជ្រាវផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាធនធានឆ្នើមក្នុងសង្គម សម្រាប់ចូលរួមការអភិវឌ្បសង្គមជាតិ និងប្រទេសជាតិឈានទៅរកភាពកាន់តែរីកចម្រើន៕