ពិធីជួបសំណេះសំណាលនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គទី១ អំពីសារៈប្រយោជន៍លើមុខជំនាញដែលនិស្សិតជ្រើសរើស ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នំាថ្មី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)

298
UI Promtion 2021

កំពត៖ នាវេលាម៉ោង១៥,០០នាទីរសៀល ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) សាខាខេត្តកំពត បានរៀបចំកម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គទី១ ឆ្នាំសិក្សា២០២១-២០២២ គ្រប់ជំនាញ  ក្រោមអធិបតីភាព បណ្ឌិត ណេន ចិន្តា សាកលវិទ្យាធិការរង  និងបណ្ឌិត ថោង យ៉ាវ៉ាន់ ប្រតិភូសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI សាខាកំពត។

កម្មវិធីជួបជុំនិស្សិត បានប្រព្រឹត្តធ្វើឡើងនៅ នៃសាកលវិទ្យាល័យឥន្ទវិជ្ជា(UI) ដែលមានទីតាំងស្ថិតភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

ក្នុងកម្មវិធីនេះផងដែរ បណ្ឌិត ណេន ចិន្តា សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញជូននិស្សិត អំពីសារៈប្រយោជន៍លើមុខជំនាញឯកទេសនីមួយៗក្នុងមហាវិទ្យាល័យ ដែលនិស្សិតបានជ្រើសរើស ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នំាថ្មីនេះ។

លោកបណ្ឌិត ថោង យ៉ាវ៉ាន់ ប្រតិភូសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI សាខាកំពត បានជូនពរនិស្សិតឱ្យប្រឹងប្រែងយកចិត្តទុកដាក់ស្រាវជ្រាវផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាធនធានឆ្នើមក្នុងសង្គម  សម្រាប់ចូលរួមការអភិវឌ្បសង្គមជាតិ និងប្រទេសជាតិឈានទៅរកភាពកាន់តែរីកចម្រើន។