ពិធីជួបសំណេះសំណាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(ថ្នាក់ឥស្សរជន) ជំនាន់ទី១១ វគ្គទី២ ស្ដីពី

371
UI Promtion 2021

សារៈប្រយោជន៍អំពីគុណវុឌ្ឍិនៃការសិក្សាលើមុខជំនាញ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) សាខាខេត្តសៀមរាប

សៀមរាប៖ នាវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) សាខាខេត្តសៀមរាប បានរៀបចំកម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(ថ្នាក់ឥស្សរជន) ជំនាន់ទី១១ វគ្គទី២ គ្រប់ជំនាញ  ក្រោមអធិបតីភាពសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ និង សាស្ត្រាចារ្យបណ្ឌិត សុខ សុផល សាកលវិទ្យាធិការរង។

កម្មវិធីជួបជុំនិស្សិត បានប្រព្រឹត្តធ្វើឡើងនៅសាកលវិទ្យាល័យឥន្ទវិជ្ជា(UI) សាខាខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅផ្លូវអាជ្ញាធរអប្សរា (ស្ពានរ៉ោករ៉ាក) ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សាស្ត្រាចារ្យបណ្ឌិត សុខ សុផល សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញជូននិស្សិត អំពីសារៈប្រយោជន៍លើមុខជំនាញឯកទេសនីមួយៗក្នុងមហាវិទ្យាល័យ ដែលនិស្សិតបានជ្រើសរើស ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នំាថ្មីនេះ។

​ជាចុងក្រោយ លោកសាស្ត្រាចារ្យបណ្ឌិត សុខ សុផល សាកលវិទ្យាធិការរង បានជូនពរនិស្សិតឱ្យប្រឹងប្រែងយកចិត្តទុកដាក់ស្រាវជ្រាវផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាធនធានឆ្នើមក្នុងសង្គម  សម្រាប់ចូលរួមការអភិវឌ្បសង្គមជាតិ និងប្រទេសជាតិឈានទៅរកភាពកាន់តែរីកចម្រើន៕