
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី និង ស្ថាប័នជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឃាត់ខ្លួនជនដៃដល់ចំនួន ៦នាក់ ជាប់ពាក់ព័ន្ធអំពើ ឃាតកម្មគិតជាមុន ដោយកាប់សម្លាប់ទៅលើគ្រួសារជនជាតិភាគតិច (ព្នង) ចំនួនមួយគ្រួសារ បណ្តាលឲ្យស្លាប់ ចំនួន៥នាក់ និងរបួសម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តមណ្ឌលគីរី បានឱ្យដឹងថា ជនសង្ស័យទាំង ៦នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើមាន៖
ទី ១-ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ (មេខ្លោងដែលបញ្ជាឲ្យសម្លាប់) ។
ទី ២-ឈ្មោះ ធី ម្ពៀត ហៅ ព្សឹត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់)។
ទី ៣- ឈ្មោះ រឹម ធា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់)។
ទី ៤- ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ។
ទី ៥-ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ។
និង ទី៦-ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ព្នង (អ្នកបញ្ជាឲ្យសម្លាប់) ។
ចំណែកឯជនរងគ្រោះ មានឈ្មោះ៖
ទី១-ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិព្នង (ស្លាប់)។
ទី ២ -ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិព្នង (ស្លាប់) ។
ទី ៣ -ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ (ស្លាប់)។
ទី ៤-ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ ( រងបួស) ។
ទី ៥ -ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ (ស្លាប់។
និងទី ៦ -ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ (ស្លាប់)៕