សម្ដេចតេជោ ហ៊ុនសែន សម្រេចយកថ្ងៃទី ២៨ ខែកុម្ភៈ ធ្វើការណាត់ជួបសិស្សានុសិស្ស ជាប់និទ្ទេស A ទូទាំងប្រទេស ព្រមទាំង…

191
UI Promtion 2021

ភ្នំពេញ៖ ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ចប់សព្វគ្រប់ គេសង្កេតឃើញថា គ្រប់រាជធានីខេត្តទាំង២៥ របស់ប្រទេសកម្ពុជា សុទ្ធតែមានបេក្ខជនជាប់និទ្ទេស A ដោយក្នុងនោះរាជធានីភ្នំពេញមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេរហូតដល់ ៥៦៥នាក់ ដោយសិស្សនិទ្ទេស A សរុបទូទាំងប្រទេសមានរហូតដល់ ១,៧៥២នាក់ ។សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ មានបេក្ខជនជាប់សរុបចំនួន ៧២០១៦នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៥នាក់ ដែលស្មើនឹងប្រមាណ ៦៥,៦៥ ភាគរយ។

នៅថ្ងៃទី ០៧ ខែកុម្ភះ ហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំបានបង្ហោះថា សម្តេចតេជោ ហ៊ុន សែន÷ ពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅទូទាំងប្រទេស គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ហើយស្នើសុំឲ្យអាជ្ញាធរខេត្តដែលមានសិស្សនិទ្ទេស A ទាំងអស់សម្រួលដល់ការធ្វើដំណើរ និងការសម្រាកជូនដល់ពួកគេ និងក្រុមគ្រួសារផងដែរ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ នៅស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២៕