អាណិតយាយ អឿនណាស់! ពោលពាក្យស្តាយ ព្រោះខ្លួនវ័យកាន់តែចាស់ គ្មានអ្នកស្នងត្រកូល

180
UI Promtion 2021

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងវីដេអូផ្តល់កិច្ចសម្ភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកមួយ យាយអឿន តារាកំប្លែង និងជាអ្នកអាយ៉ៃជើងចាស់ដ៏ល្បីឈ្មោះមួយរូប បានធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានសម្តែងអារម្មណ៍ស្រណោះដល់ចម្រៀងអាយ៉ៃដែលក្សត់អ្នកស្នង ខណ:ដែលកូនៗរបស់ខ្លួន មិនមាននរណាម្នាក់ មានចំណូលចិត្តខាងផ្នែកនេះ។


យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសន៍នោះ យាយអឿន បាននិយាយយ៉ាងដូច្នេះថា៖
«ឥលូវគ្មានទេកូន ដូចថាដូចគេអត់ត្រូវការរឿងផ្នែកខាងអាយ៉ៃហ្នឹងផង ហើយអាការសម្តែងរបស់យើងនឹងវានៅតែមានអញ្ចឹង ស្តាយនៅចំណេះដែលយើងចេះដឹងហើយ អស់ពីយើងទៅវាអត់មានអ្នកណារៀន វាអត់អ្នកណាស្នងត្រកូល វាអត់មានក្មេងណា ដែលវាចំណង់ចំណូល ចូលចិត្តនៅផ្នែកខាងហ្នឹង សែនសោកស្តាយ ប៉ុន្តែមិនដឹងធ្វើយ៉ាងមិច….»


យាយអឿនគួររំលឹកផងដែរថា យាយអឿន គឺជាតារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃដ៏មានឈ្មោះបោះសម្លេងមួយរូប ដែលទទួលបានភាពល្បីល្បាញ និងការស្រលាញ់គាំទ្រខ្លាំងពីសំណាក់មហាជន ស្របពេលដែលឆ្នាំថ្មីនេះ យាយអឿន មានវ័យខ្ទង់ហុកសិបក្រាស់ទៅហើយ៕
ប្រភព៖ ហ្វេសប៊ុក តារាញូស៍-Dara News