សម្ដេចក្រឡាហោម ស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត ជូយសម្របសម្រូលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះ ក្នុងបញ្ជីនៅ ក្រសួងមហាផ្ទៃ ធ្វើសកម្មភាពដើម្បីចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

229
UI Promtion 2021

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតមួយជម្រាបមកឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីនៅ ក្រសួងមហាផ្ទៃ ធ្វើសកម្មភាពដើម្បីចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង សូមជម្រាប ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ដែលបានចុះ បញ្ជីត្រឹមត្រូវតាមច្បាប់ បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដើម្បីធានាការអនុវត្ត ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងមហាផ្ទៃ សូមស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្ស នយោបាយដែលបានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ ដូចខាងក្រោម៖
១.អំពីការបើកទីស្នាក់ការគណបក្សនយោបាយ ៖ ចំពោះការបើកទីស្នាក់ការ គណបក្សនយោបាយ នៅតាមលំនៅដ្ឋានឯកជន ឬទីតាំងឯកជននានា ត្រូវមានការយល់ព្រមជាមុនពីម្ចាស់កម្មសិទ្ធិទាំងនោះ ដោយមានកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍ អក្សរ។ ទន្ទឹមនេះ សាមីគណបក្សនយោបាយនីមួយៗគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ សង្កាត់ អំពីការបើកទីស្នាក់ការគណបក្សនយោបាយតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យសុំការអនុញ្ញាតជាមុនពី អាជ្ញាធរឡើយ។ បន្ទាប់ពីទទួលបានលិខិតជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយរួចហើយ អាជ្ញាធរ ឃុំ សង្កាត់ ត្រូវរាយការណ៍ជូនអាជ្ញាធរក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ដើម្បីសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគាំទ្រ និងសហការអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន។ គណបក្សនយោបាយសាមី ឬម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងឯកជន ត្រូវផ្តល់នូវកិច្ចសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ប្រកបដោយការយោគយល់អំពី វិធានការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។
២.អំពីការលើកផ្លាកសញ្ញគណបក្ស ៖ ការលើកផ្លាកសញ្ញាគណបក្សនៅទីស្នាក់ការរបស់ខ្លួន ឬលំនៅដ្ឋានឯកជន ឬទីតាំងឯកជន ត្រូវមាន ការយល់ព្រមជាមុនពីម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងទាំងនោះ។ ទន្ទឹមនេះ សាមីគណបក្សនយោបាយនីមួយៗ គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ សង្កាត់ អំពីការលើកផ្លាកសញ្ញាគណបក្សតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យសុំការអនុញ្ញាតជាមុនពីអាជ្ញាធរឡើយ លើកលែងតែការលើកផ្លាកសញ្ញាគណបក្សនៅតាម ទីសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា។ បន្ទាប់ពីទទួលបានលិខិតជាលាយលក្ខណ៍អក្សររបស់គណបក្ស នយោបាយរួចហើយ អាជ្ញាធរឃុំ សង្កាត់ ត្រូវរាយការណ៍ជូនអាជ្ញាធរក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ដើម្បី សម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគាំទ្រ និងសហការអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន។ គណបក្ស នយោបាយសាមី ឬម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងឯកជន ត្រូវផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ប្រកបដោយការយោគយល់អំពីវិធានការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។
ចំពោះការលើកផ្លាកសញ្ញាគណបក្សនយោបាយនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា សាមីគណបក្សនយោបាយ ត្រូវសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុន ពីអាជ្ញាធរមានសមត្ថកិច្ច។ ពាក្យសុំ លើកផ្លាកសញ្ញាគណបក្សនយោបាយដូចករណ៏ខាងលើនេះ ត្រូវដាក់ជូនទៅអាជ្ញាធរឃុំ សង្កាត់ ក្នុងរយៈពេល យ៉ាងតិច ៣(បី)ថ្ងៃ មុនការលើកផ្លាកសញ្ញា។ អាជ្ញាធរឃុំ សង្កាត់ ត្រូវពិនិត្យពិចារណាលើសំណើនេះក្នុងក្របខណ្ឌ សមត្ថកិច្ចរបស់ខ្លួន អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ពិសេសសុវត្ថិភាពចរាចរណ៍ និងសោភ័ណភាព សាធារណៈ ហើយត្រូវឆ្លើយតបចំពោះសំណើសុំក្នុងរយៈពេល ១(មួយ)ថ្ងៃ បន្ទាប់ពីទទួលសំណើ។ ក្នុងករណី អាជ្ញាធរឃុំ សង្កាត់ មិនអាចសម្រេចបាន អាជ្ញាធរឃុំ សង្កាត់ ត្រូវធ្វើការស្នើសុំយោបល់ពីអាជ្ញាធរក្រុង ស្រុក ខណ្ឌ ឬរាជធានី ខេត្ត រួចហើយអាជ្ញាធរឃុំ សង្កាត់ ត្រូវឆ្លើយតបទៅសាមីគណបក្សនយោបាយវិញយ៉ាងតិច ១(មួយ)ថ្ងៃ មុនថ្ងៃលើកផ្លាកសញ្ញា។