ភ្នំពេញ៖ ដោយសារតែ​ការឆ្លងអូមីក្រុង បានកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ពិសេសនៅថ្ងៃទី៨ ខែកុម្ភៈនេះ

1,163
UI Promtion 2021

បានឡើងដល់ជាង ២០០នាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការបន្ទាន់​មួយចំនួន រួមមាន៖ ការរឹតបន្តឹង​វិធានការការពារ ៣កុំ​ ៣ការពារ​ និងត្រូវទៅចាក់វ៉ាក់សាំង រួមទាំង​កាត់បន្ថយការ​ជួបជុំ​ មិនថា តាមហាង តាមទីកន្លែងកម្សាន្ត រង្គសាល ឬនៅតាមពិធីមង្គលការ បុណ្យទាននោះទេ​។ តែមិនដល់ថ្នាក់ថា ត្រូវបិទ​ មិន​ឲ្យមានការជួបជុំដូចមុននោះឡើយ។​

ក្នុងសារជាសំឡេងពិសេស ជូនជនរួមជាតិ នៅយប់ថ្ងៃទី៨កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ដូច្នេះខ្ញុំសូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ កាត់បន្ថយ​ការជួបជុំ​ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សា​គម្លាត​សុវត្ថិភាព សម្រាប់​ការ​ពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ន នៅកម្ពុជា ពុំមានករណីដែលតា និងអាល់ហ្វា ដែលជាជំងឺដ៏កាចសាហាវ ដែលឆក់យកជីវិតប្រជាជន​យើងក៏ដោយចុះ។ ជំងឺអូមីក្រុង បានមកជំនួស​ជាមួយនឹងជំងឺ​ ដែលធ្លាប់មាន គឺដែលតា និងអាល់ហ្វា»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពិតមែនតែជំងឺនេះ ( អូមីក្រុង ) វាស្រាល បើធៀបនឹង​ដែលតា និងអាល់ហ្វា ក៏ប៉ុន្តែ​បើសិនការឆ្លងនេះ នៅតែកើនឡើងខ្ពស់ វានឹង​នាំមកនូវគ្រោះថ្នាក់ ដែល​អាចសាយភាយចេញពី​រាជធានី​ភ្នំពេញ ទៅកាន់បណ្តាខេត្ត​ ដែលឥឡូវនេះ ខេត្តមួយចំនួន ពុំមានករណីឆ្លងទេ។ តែនៅទីក្រុង​ភ្នំពេញ គឺបែរជាមានចំនួន​ឆ្លងច្រើន។ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងនូវទីកន្លែងទាំងឡាយ ដែលមានបើក​ឲ្យធ្វើអាជីវកម្ម ដូចជា រង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនា ជាដើម គួរត្រូវ​បានកម្រិត
ដែលតា និងអាល់ហ្វាដូចគ្នា​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវហើយអំពាវនាវទៀត សូម​ឲ្យគ្រប់កន្លែងទាំងអស់ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់នូវបញ្ហា ការអនុវត្ត ៣កុំ និង៣ការពារ ហើយសំខាន់ត្រូវយកចិត្តទុកដាក់ លើការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាត ហើយត្រូវជៀសវាងនូវការជួបជុំណា ដែលមានចរិត​ជាការឆ្លង ហើយនេះជាស្ថានភាពថ្មី ដែលយើងត្រូវមានការប្រុងប្រយ័ត្ន​។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់បងប្អូន​ជនរួមជាតិ ត្រូវទៅទទួលយក​វ៉ាក់សាំង​ ​ដូសទី៣ ​ឲ្យបានគ្រប់ៗគ្នា រួមទាំង​វិធានការការពារ​ ៣កុំ និង៣ការពារ​៕