បុរសជាគ្រូបង្រៀនម្នាក់ផឹកស៊ីជាមួយគ្នាត្រូវទឹកប្ដូរនិស្ស័យបានយក ដំបងវាយបុរសម្នាក់រងរបួស

154
UI Promtion 2021

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាគ្រូបង្រៀនម្នាក់ក្នុងករណីហិង្សាដោយចេតនាដោយយកដំបងវាយទៅលើជនរងគ្រោះដែលកំពុងផឹកស៊ីជាមួយគ្នាក្រោយស្រវឹងស្រាទំនាស់ពាក្យសំដីគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២២នៅចំណុចភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យ មានឈ្មោះ កែវ សារិទ្ធ អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះ ឈី សុណាត អាយុ ៣៦ឆ្នាំ មុខរបរកសិកររស់នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងខណៈរងរបួសបែកចញ្ចើម។
ប្រភពអ្នកភូមិ បានអោយដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះនិងជនសង្ស័យបានអង្គុយលេងផឹកស៊ីជាមួយគ្នារហូតដល់វេលាម៉ោង៧យប់ស្រាប់តែស្រវឹងស្រាក៏មានជម្លោះពាក្យសំដីយ៉ាងខ្លាំងក៏ឈានដល់ប្រើហិង្សាជនសង្ស័យស្ទុះទៅយកដំបងវាយទៅលើជនរងគ្រោះទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានឈានទៅរកការឃាត់ខ្លួនមកសាកសួរតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ្រុងពពេល ឃាត់ខ្លួនជនសង្ស័យជាគ្រូបង្រៀនដើម្បីចាត់ការបន្តតាមច្បាប់ ៕