បុរសម្នាក់បើក គោយន្ដចូលក្រោមផ្ទះដោយសារ ខ្វះការប្រុងប្រយ័ត្នទាក់រនូតផ្ទះកៀបជាប់កបណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង

207
UI Promtion 2021

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ពេលបើកត្រឡប់មកពីចាប់ក្តាមទូកក្នុងអាងវិញ ក៏សារ៉េគោយន្តចូលក្រោមផ្ទះ តែរំពេចនោះស្រាប់តែទាក់ជាមួយរនូតផ្ទះកៀបកជាប់បណ្តាលឱ្យគាត់ស្លា.ប់.ភ្លាមៗនៅនឹងកន្លែត កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០២២ ស្ថិតភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ។
តាមសេចក្តីរាយការណ៍ថា ជនរងគ្រោះដែលស្លា.ប់.ឈ្មោះ ភឿន ភាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំភូមិថ្មីបានប្រាប់ថា នៅពេលគ្រោះថ្នាក់កើតឡើង ជនរងគ្រោះឈ្មោះ ភឿន ភាន់ បានត្រឡប់ពីរាស់ក្តាមទូក(ឬកន្ទៀទូក)ដោយគោយន្តកន្ត្រៃ ហើយបើកត្រឡប់មកដល់ផ្ទះសារ៉េគោយន្តចូលក្រោមផ្ទះ ។ ពេលនោះ បណ្តាលទាក់កនិងរនូតផ្ទៈជាប់ទង់គោយន្តបណ្តាលកៀបជាប់ត្រូវបានសាច់ញាតិបើកគោយន្តទៅមុខ ទើបយកមនុស្សចេញបាន ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះខាងលើតែងតែទៅរាស់ក្តាមទូក(រឺកន្ទៀទូក)នៅអាងខាងកើតភូមិរាល់ល្ងាច គឺអាងទឹករាកហើយយកគោយន្តដាក់រនាស់រាស់អោយទឹកល្អក់ ហើយក្តាមទូកពុលអណ្តែតឡើងចាប់អាចរកបាន១ថ្ងៃ២ទៅ៣គីឡូក្រាម គ្រាន់បានហូប ។ តែពេលនេះ ជួបគ្រោះអកុសលទៅវិញ ៕