ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ណែនាំឱ្យប៉ូលិសលុបបំបាត់ការចាប់ដៃយកលុយពីឡានដឹកទំនិញ និងរថយន្តផ្សេងៗ

343
UI Promtion 2021

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១១​ ខែកុម្ភ: ឆ្នាំ ២០២២ បានផ្តល់មតិណែនាំល្អៗជាច្រើន ដល់សមាជិកអង្គប្រជុំ ជាពិសេសការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចុះត្រួតពិនិត្យកម្លាំងតាមគ្រប់គោលដៅ លុបបំបាត់ឱ្យបាននូវការចេញចាប់ដៃ យកលុយពីរថយន្តដឹកទំនិញ និង រថយន្តផ្សេងៗទៀត ព្រមទាំងធ្វើការណែនាំ អនុវត្តការងារឱ្យបានត្រឹមត្រូវ ប្រកបដោយកាយវិការ និង ប្រើប្រាស់សម្តីឱ្យបានសមរម្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកឧត្តមសេនីយ៍ឯក បានថ្លែងបែបនេះ នៅសាលប្រជុំថ្មី នៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំប្រចាំខែមករា​ និងទិសដៅបន្តប្រចាំខែកុម្ភ: របស់ផែនការងារចរាចរណ៍​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមលើសពីនេះ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំនៅពេលប្រជាពលរដ្ឋបើកបរល្មើសច្បាប់ សូមពន្យល់ណែនាំឱ្យបានច្បាស់អំពីកំហុសរបស់គាត់ ជាមួយសម្តី និង កាយវិការសមរម្យ ជាពិសេសរាល់ការផាកពិន័យ ត្រូវតែចេញបណ្ណផាកពិន័យ ឱ្យបានត្រឹមត្រូវតាមច្បាប់ ហាមមិនឱ្យមានការឈ្លោះប្រកែក ជាមួយអ្នកស្រវឹងជោកជាំ ជាមួយអ្នកបង្កការអុកឡុក នៅទីកន្លែងកើតហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពរួមរបស់សង្គម៕