សម្តេចតេជោ អញ្ជើញចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់

159
UI Promtion 2021

(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព(ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
មហាសន្និបាទទាំងពីរនេះ ត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន ស្ថាបនិកសហព័ន្ធសន្តិភាពពិភពលោក, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក មៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក ព្រមទាំងភ្ញៀវកិត្តិយសជាមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកប្រមាណ ១៥៧ប្រទេស។
ក្នុងមហាសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ធរកថាគន្លឹះផងដែរ៕