
បច្ចុប្បន្ននេះមានមានមនុស្សច្រើនណាស់ដែលប្រើប្រាស់ Telegram ជាពិសេសអ្នកធ្វើការនិងសិស្សសាលាជាដើម ហើយពេលខ្លះវាបានធ្វើឱ្យ Storage ទូរស័ព្ទរបស់អ្នកពេញដោយមិនអាចផ្ទុកអ្វីផ្សេងបានទៀតផង។ ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅចេះពីរបៀបលុបទិន្នន័យដែលមិនសំខាន់ចោល។
ជាដំបូងចូលទៅកាន់ Telegram
បន្ទាប់មកចូលទៅកាន់ Setting
ហើយចូលទៅកាន់ Data and Storage
រួចចុចលើពាក្យ Storage Usage
Keep Media: បើអូសមកដាក់ត្រឹម3ថ្ងៃ មានន័យថាទិន្នន័យនឹងលុបចោលក្រោយពេល3ថ្ងៃ
Maximum cache size: គួរទាញមកដាក់ត្រឹម 5GB
ត្រង់ចំណុចនេះបើអ្នកមិនដែលបានលុបទេត្រូវចុចពាក្យថា Clear Telegram Cache នោះរាល់ទិន្នន័យដែលមិនប្រើទាំងប៉ុន្មានវានឹងធ្វើការលុបចោល។
ចុងក្រោយអ្នកគួរបិទមុខងារ Automatic Media Download ទើបមិនងាយធ្វើឱ្យ Storage ពេញ។