អ៊ុយក្រែន ជំរុញឲ្យមាន កិច្ចខិតខំប្រឹងប្រែង ការទូតបន្ថែមទៀត ដើម្បីកាត់បន្ថយ ភាពតានតឹង ជាមួយរុស្ស៊ី

162
UI Promtion 2021

គៀវ ៖ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូត និងជាក់ស្តែងបន្ថែមទៀត ជាអន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង រវាងអ៊ុយក្រែន និងរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានជំរុញឱ្យរុស្ស៊ីដកទ័ព ចេញពីព្រំដែនរួមគ្នា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្ធូរបន្ថយភាព តានតឹង។

លោក Kuleba បាន ប្រាប់ សន្និសីទ សារព័ត៌មាន តាម អ៊ីនធឺណិត កាលពីថ្ងៃអង្គារថា “ប្រសិនបើ យើង ឃើញ ការ ដក ខ្លួន យើង នឹង ជឿជាក់ លើ ការ បន្ធូរបន្ថយ ការ កើនឡើង នៃភាពតានតឹង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិ រុស្ស៊ីបានឲ្យដឹងថា ផ្នែកមួយនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយបេឡារុស្សនឹងត្រូវដកថយ ។

សមយុទ្ធរវាងប្រទេសរុស្ស៊ី-បេឡារុស្ស ដែលត្រូវបានគេដាក់ ឈ្មោះថា Allied Resolve 2022 កំពុងត្រូវបានធ្វើឡើង នៅឯកន្លែងហ្វឹកហាត់ផ្សេងៗ ក្នុងប្រទេសបេឡារុស្ស ។

ទីក្រុងគៀវ និងលោកខាងលិច បានព្រមាន ថា សមយុទ្ធ នេះអាចជំរុញ ឲ្យមានការឈ្លានពាន របស់រុស្ស៊ី ចូលក្នុង ប្រទេសអ៊ុយក្រែន៕