ស្តាយអ្នក Follow! TikTok ប្រកាសមិនទុក រូបភាព និងវីដេអូ របស់អ្នកលេងទាំងនេះទៀតទេ

444
UI Promtion 2021

អ្នកលេងបណ្តាញសង្គម TikTok ដែលមានអ្នក Follow រាប់ម៉ឺននាក់ ប្រហែលជាធ្លាប់ជួបរឿងមួយ នោះគឺ ក្រុមហ៊ុន TikTok ប្លុកអាខោន ហើយនេះមិនមែននៅសុខៗក្រុមហ៊ុនទៅប្លុកអាខោន អ្នកទាំងអស់គ្នាដោយគ្មានមូលហេតុនោះទេ តែមកពីគេចាប់បាននៅ មាតិកាមួយចំនួនដែលអ្នកទាំង អស់គ្នាធ្វើខុសពីគោលការណ៍ របស់ក្រុមហ៊ុនបានកំណត់ ។
TikTok ហាក់បីដូចជាកំពុងតែដើរតាម ហ្វេសប៊ុក ពោលគឺចេញគោលការណ៍មកស្រដៀងទៅហ្នឹង ហ្វេសប៊ុកដែរ មានន័យថា TikTok នឹងចេញមុខការពារសុវត្ថិភាពអ្នកដែលប្រើប្រាស់ផ្លេតហ្វូមរបស់ខ្លួន ក្នុងនោះ TikTok នឹងដាក់ដំណើរការប្រព័ន្ធចាប់មាតិកាដោយស្វ័យប្រវត្ថិ មាតិកាទាំងឡាយណាដែលខុសពីគោលការណ៍គឺប្លុកចោលតែម្តង ។
ហើយចំពោះមាតិកាដែល TikTok ប្លុកអ្នកប្រើនោះគឺជាប់ទាក់ទងទៅនឹង mature content ដែលជាប្រភេទ មាតិការបង្ហាញពី ការយកកុមាមកធ្វើពាណិជ្ជកម្ម ក្មេងមិនទាន់គ្រប់អាយុ អំពើហិង្សា ការវាយដំមានឈាម ការប្រកាន់បក្សពួក បញ្ហាផ្លូវភេទ ឬក៏ពាក្យសម្តីរើសអើងជាដើម អោយតែចេញមកមាតិការបែបនេះ TikTok លុបអាខោនចោលហើយ មិនថាអ្នកមានអ្នក Follow រាប់ម៉ឺននាក់ក៏ដោយ ។

ការធ្វើបែបនេះ TikTok គ្មានបំណងអ្វីក្រៅពីចង់ការពារសិទ្ធឯកជន ឬជនរងគ្រោះ ដែលមិនត្រូវបង្ហាញ តាមសាធារណៈ ឬមួយវាជាច្បាប់ដែលត្រូវបានគេកំណត់នៅលើពិភពលោក ក្នុងការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ។