ហ្វេសប៊ុកប្រាប់ ៣ក្បាច់ ទាញអ្នកមើលផេកដូចទឹកបាក់ទំនប់ ដែលអ្នកលក់អនឡាញត្រូវដឹង

215
UI Promtion 2021

ការលក់នៅលើអនឡាញគឺពិជាមានភាពពេញនិយមណាស់នាពេលបច្ចុប្បន្ននេះពោលគឺវាបានបង្កភាពងាយស្រួលទៅដល់អ្នកលក់ឱ្យកាន់តែប្រសើរជាងមុន លក់ដាច់ជាងមុនផងដែរ ទន្ទឹមនឹងការលក់ដាច់វាក៏ទាមទាឱ្យអ្នកលក់ចេះតិចនិចក្នុងការទាក់ភ្ញៀវឱ្យចូលមកមើលផេកផងដែរ។ ហើយថ្ងៃនេះ Technology Cambodia និងនាំអ្នកទាំងអស់គ្នាទៅចេះពីតិចនិចខ្លីៗដោយមិនចំណាយលុយ។

1.បង្កើតទំនាក់ទំនងជាមួយអតិថិជននៅលើFacebook ឬ Instagram
ការបង្កើតទំនាក់ទំនងគឺជារឿងសំខាន់ណាស់ ពោលគឺដើម្បីឱ្យគេស្គាល់ថាយើងកំពុងធ្វើអ្វី យើងកំពុងលក់អ្វី ដូច្នេះយើងត្រូវយល់ពីអតិថិជនគោលដៅរបស់យើងនិងដឹងពីវិធីក្នុងការទាក់ទាញ។

Engagement:គឺសំដៅទៅលើការ Like, Share, Comment ហើយវាពិតជាមានសារៈសំខាន់ណាស់នៅពេលដែលមាន Engagement ច្រើននោះយើងនឹងបានអ្នកគាំទ្រពិតប្រាកដឬអាចនិយាយបានថា អតិថិជនគោលដៅដូច្នេះវាអាចធ្វើឱ្យការលក់យើងមានការកើនឡើងមួយកម្រិតផងដែរ។

2.ស្វែងរកឱកាសដើម្បីទាក់ទាញចំណាប់អារម្មណ៍
មកដល់ចំណុចនេះគឺចង់បង្ហាញពីគន្លឹះដើម្បីទទួលបាន Engagement ច្រើនហើយវិធីដែលសាមញ្ញបំផុតនោះគឺ៖
Post:ធ្វើយ៉ាងណាឱ្យផុសរបស់អ្នកមានភាពទាក់ទាញ ដោយមិនចាំបាច់ផុសទំនិញហើយដាក់មកជាមួយតម្លៃនោះទេគឺធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រឌិត។ ហើយធ្វើការ Share post, Share videos ទៅកាន់ក្រុមធំៗឬមិត្តភ័ក្តជាដើម។

Story:មុខងារមួយនេះគឺពិតជាមានសារៈសំខាន់មែនទែន ពោលគឺវាអាចផុសបានត្រឹមតែ24ម៉ោងទេ ដូច្នេះត្រូវផុសអ្វីដែលមានភាពទាក់ទាញហើយផុសវាជាប្រចាំ។
Messenger:លោកអ្នកមិនគួយឺតយ៉ាវក្នុងការតបសាររបស់អតិថិជនទេ ម្យាងទៀតចំពោះអតិថិជនចាស់លោកអ្នកគួតែទាក់ទងសួរពីនេះពីនោះដើម្បីរក្សាអតិថិជន

3.បង្កើនអតិថិជនគោលដៅតាមរយៈPost, Story, Message

ចុងក្រោយនេះគឺជាវិធីសាស្រ្តដើម្បីទាក់ទាញអ្នកចូលមើលកាន់តែច្រើន ដូច្នេះអ្វីដែលអ្នកត្រូវធ្វើនោះគឺ ធ្វើការផុសឱ្យទៀងម៉ោង មានន័យថាបើអ្នកផុសមួយថ្ងៃ៣ដងគឺត្រូវធ្វើបែបនេះយ៉ាងយូរ១ខែ ក្នុងនោះទៀតសោតអ្នកត្រូវតាមដានមើលថា ម៉ោងណាដែលមានអ្នកចូលមើលច្រើនហើយម៉ោងណាដែលមិនសូវមានអ្នកចូលមើល ធ្វើដូចនេះវាងាយស្រួលដល់យើងក្នុងការផ្លាសប្តូរម៉ោងផុស។

ម្យ៉ាងទៀតត្រូវតាមដានថាអតិថិជនរបស់អ្នកចូលចិត្តអីនិងមិនចូលចិត្តអីហើយអ្វីដែលកាន់តែពិសេសនោះគឺត្រូវតាមដានរាល់ផុសរបស់អ្នកមានអ្នក React ខឹងអត់ បើសិនជាមាន React ខឹងច្រើននោះ Facebook នឹងមិនរុញផុសរបស់អ្នកឱ្យមានអ្នកមើលច្រើនទេ។

ហើយអ្នកទាំងអស់គ្នាក៏អាចរៀនបន្ថែមបានដែរគឺជាមួយ Facebook ផ្ទាល់តែម្តង ហើយនេះជាលីងចូលទៅកាន់មេរៀន facebook.com។