ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មចំពោះការលើកឡើងរបស់ឧកញ៉ា គីម ហ៊ាង ដែលនិយាយប៉ះពាល់ដល់កេរ្ត៍មរតកដូនតាខ្មែរ អង្គរ សៀមរាប

167
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្តែងនូវការប្រតិកម្មចំពោះការលើកឡើងរបស់ឧកញ៉ា គីម ហ៊ាង ដែលជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលបាននិយាយមិនសមរម្យប៉ះពាល់ ដល់កេរ្ត៍មរតកដូនតាខ្មែរ នៅតំបន់អង្គរខេត្តសៀមរាប។
ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មយ៉ាងខ្លាំងចំពោះរបស់លោក គីម ហ៊ាង យ៉ាងដូច្នេះថា «សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ដែលបាន និងកំពុងបំពេញភារកិច្ច ក្នុងការថែរក្សាកេរ្ត៍មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។ ទី២ គំនិត ដែលចេញមកតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃស្ថានភាព អ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង»។

សូមជម្រាបថា ជុំវិញការលើកឡើងរបស់លោកឧកញ៉ា គីម ហ៊ាង តាមរយៈការ Live Facebook ក្នុងកម្មវិធីជួបជុំមួយ មានការប្រតិកម្មពីសំណាក់បញ្ញាវ័ន្ត ពិសេសលោក សុខ ទូច ប្រធានបណ្ឌិតសភាកម្ពុជា ដោយចោទឧកញ៉ា គីម ហ៊ាង ថាជាមនុស្សមិនគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរ ដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ៕