កាន់តែធ្ងន់ហើយ! ត្រឹមពេល២៤ម៉ោងប្រទេសថៃ មានអ្នកស្លាប់២២នាក់និងឆ្លងខ្ទង់ម៉ឺន

145
UI Promtion 2021

ប្រភពព័តមាន Bangkok Post បានឱ្យដឹង​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ នេះថាចំនួនអ្នកស្លាប់ដោយសារអូមីក្រុងបានកើតឡើងថ្មីរហូតដល់២២នាក់ ខណៈករណីចម្លងថ្មី ១៧,៣៤៩ ករណី។ ក្នុងករណីឆ្លងទាំងនោះមានករណីចម្លងក្នុងសហគមន៍ចំនួន​១៧,១០៤ ករណីនិងនាំចូលពីបរទេសចំនួន ២៤៥ ករណី។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកផងដែរថា កាលពីម្សិលមិញប្រទេសថៃមានករណីឆ្លងត្រឹមតែ១៦ ៤៦២នាក់ បើធៀបនឹងតួលេខថ្ងៃនេះគឺកើនឡើងជាង១ពាន់នាក់បន្ថែមទៀត។ មុនពេលមានករណីវីរុសអូមីក្រុងនៅក្នុងប្រទេសថៃ​ ប្រទេសមួយនេះមានតួលេខឆ្លងធ្លាក់ចុះត្រឹម៥ទៅ៦ពាន់នាក់តែប៉ុណ្ណោះក្នុង១ថ្ងៃ ប៉ុន្តែចាប់តាំងពីមានអូមីក្រុងមក តួលេខបានលោតដល់ខ្ទង់ម៉ឺននិងជិត២ម៉ឺននាក់ក្នុង១ថ្ងៃ​ ដែលសបញ្ជាក់ពីឥទ្ធិពលនៃការឆ្លងរបស់វីរុសមួយនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ប្រទេសថៃកំពុងផ្ទុះករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីកើនឡើងជាបន្តបន្ទាប់រហូតដល់កន្លែងសម្រាប់ព្យាបាលពេញអស់ ហើយអាជ្ញាធរថៃបានកំពុងរៀបចំបន្ថែមកន្លែងសម្រាប់ធ្វើចត្តាឡីសាក់ដើម្បីសម្រួលដល់គ្រូពេទ្យ ក្នុងការបែងបែកអ្នកជំងឺកម្រិតធ្ងន់និងអ្នកជំងឺកម្រិតស្រាលដាក់ដាច់ដោយឡែកពីគ្នាផងដែរ ៕