ឯកឧត្តម ហ៊ុន ម៉ានី នឹងប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ

273
UI Promtion 2021

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះវិហារ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ។ នេះបើតាមព័ត៌មានដែល ទទួលបានពីសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមជម្រាបផងដែរថាពិធីនេះ ជាផ្នែកមួយនៃបេសកកម្មទូទាំងប្រទេសឆ្នាំ២០២២ របស់ឯកឧត្តម ហ៊ុន ម៉ានី ហើយខេត្តព្រះវិហារគឺជាខេត្តទី៣ នៃបេសកកម្មនេះបន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកំពត៕