ក្រសួងអប់រំណែនាំ វិធានការសម្រាប់មន្ត្រី អប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានីខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង

207
UI Promtion 2021

ភ្នំពេញ : នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសណែនាំ វិធានការ សម្រាប់ មន្ត្រី អប់រំ បម្រើ ការ នៅ តាម អង្គភាព ថ្នាក់ ជាតិ និង រាជធានី ខេត្ត ក្នុង ការ បង្ការ និងទប់ស្កាត់ការរាតត្បាត នៃ ជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង។
ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូរីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម៖ -បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ “ពាការពារ និង៣កុំ” ឱ្យបានម៉ឺងម៉ាត់ ។ -បុគ្គលិកអប់រំ ដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី ខេត្ត ឬធ្វើដំណើរទៅកន្លែងដែលមាន ហានិភ័យ (ក្រោមហេតុផលផ្ទាល់ខ្លួន) ត្រូវធ្វើតេស្ត rapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ លើកទឹកចិត្តឱ្យរៀបចំសកម្មភាពជួបជុំសកម្មភាពបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដែលមានអ្នកចូលរួម
ក្នុងចំនួនតិច ឬ ត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ ។-បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារ តាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp… អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី
មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារ ឱ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងពេលបំពេញការងារ ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ
។ -គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណ ជាដាច់ខាត ករណ៏មានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅ លេខ ១១៥ ជាបន្ទាន់។ ទទួលបានសេចក្ដីណែនាំនេះ អង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្តទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ៕