ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គាំទ្រសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនក្នុងការសំលឹងមើលលទ្ធភាពនៃការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត

293
UI Promtion 2021

(តូក្យូ)៖ មុននឹងអញ្ជើញនិវត្តមកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។
ឯកឧត្តម អនុរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តម មានភាពជឿជាក់ថា នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរនឹងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ជាពិសេសការជម្រុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងអរគុណរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងតែរក្សាចំណងមិត្តភាពល្អជាមួយកម្ពុជាជាប់រហូតមក។ ឯកឧត្តម ក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយក្រុមហ៊ុនតែងបានគោរពច្បាប់ និងអនុវត្តការលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតបានយ៉ាងល្អប្រសើរ។
ក្នុងជំនួបនេះភាគីទាំងពីរបានព្រមព្រៀងក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង៕