កប៉ាល់ដឹកទំនិញដឹករថយន្តទំនើបម៉ាក Porsches ចំនួន១ ១០០គ្រឿ ត្រូវភ្លើងឆេះនៅឆ្នេរសមុទ្រ Azores ប្រទេស ព័រទុយហ្គាល់

177
UI Promtion 2021

បរទេស៖ កប៉ាល់ដឹកទំនិញដ៏ធំសម្បើមមួយដែលត្រូវបានគេជឿថា បានដឹករថយន្តរាប់ពាន់គ្រឿង រួមទាំងរថយន្ត Porsches ចំនួន ១ ១០០គ្រឿងផងដែរ ត្រូវបានឆេះ និងរសាត់ចេញពីឆ្នេរសមុទ្រ Azores កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសមាជិកនាវិក ២២ នាក់ត្រូវបានជួយសង្គ្រោះចេញពីនាវា។

យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះកាលពីព្រឹកថ្ងៃពុធ នៅក្នុងឃ្លាំងផ្ទុកទំនិញរបស់កប៉ាល់ដែលមានឈ្មោះថា Felicity Ace ដែលបានចាកចេញពីទីក្រុង Emden ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ហើយគ្រោងនឹងមកដល់កំពង់ផែ Davisville, RI នៅថ្ងៃពុធ។ នេះបើយោងតាមគេហទំព័រតាមដានកប៉ាល់។