កាន់តែបារម្ភ! ជប៉ុនរកឃើញថាមេរោគ BA.2 ឆ្លងលឿនជាងមុននិងអាចឈ្នះប្រព័ន្ធភាពស៊ាំបានទៀត

313
UI Promtion 2021

យោងតាមការចេញផ្សាយចេញពីសារព័ត៌មាន CNN បានឱ្យដឹងថា មេរោគ BA.2 ដែលបានបំប្លែងខ្លួនចេញពីអូមីក្រុង អ្នកវិទ្យាសាស្រ្តនៅប្រទេសជប៉ុនរកឃើញថា វាមិនត្រឹមតែឆ្លងលឿននោះទេ តែវាអាចបង្កឱ្យអ្នកដែលបានឆ្លងហើយធ្លាក់ក្នុងសភាពធ្ងន់ធ្ងរថែមទៀតផង។

ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកវិទ្យាសាស្រ្តនៅក្នុងសកលវិទ្យាល័យតូក្យូនៃប្រទេសជប៉ុន បានពិសោធន៍ឃើញពីមេរោគអូមីក្រុងប្រភេទ BA.2 ដែលវាអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងបង្កការចម្លងបានលឿនជាងគេ បើប្រៀបធៀបទៅនឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង BA.1។
លើសពីនេះទៅទៀត មេរោគបំប្លែងខ្លួនថ្មីអូមីក្រុងប្រភេទ BA.2 អ្នកវិទ្យសាស្រ្តជប៉ុនរកឃើញថាវា អាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងរាងកាយរបស់អ្នកជំងឺនិងអាចធ្វើឲ្យសួតរបស់អ្នកជំងឺរងនូវការខូតខាតផងដែរ។
ចំពោះមេរោគបំប្លែងខ្លួនថ្មី BA.2 នេះវាមានអាការខុសប្លែកពីមេរោគអូមីក្រុងប្រភេទដើម មិនតែប៉ុណ្ណោះមេរោគថ្មី BA.2 វាមានសភាពឆ្លងលឿនជាងវីរុសអូមីក្រុងប្រភេទដើមទៅទៀតព្រោះមេរោគទាំងនេះមានសមត្ថភាពអាចទៅបំផ្លាញសួតរបស់អ្នកជំងឺដូចគ្នា។

សូមបញ្ជាក់ថា បើយោងតាមសារព័ត៍មាន Metro របស់ប្រទេសអង់គ្លេស​ បានរកឃើញថាប្រសិនជាអ្នកបានឆ្លងនៅមេរោគ BA.2 នឹងមានអាការដូចជា៖

អស់កម្លាំងពេលយប់៖ ជាទូទៅយើងតែអស់កម្លាំងពេលយប់ក្រោយពេលសម្រាក់ពីការ ប៉ុន្តែអស់កម្លាំងវីរុសនេះហាក់ខុសពីធម្មតា វាធ្វើឱ្យយើងល្ហិតល្ហៃ ខ្សោះខ្លួន រីងរៃ។
បែកញើស៖ វាបញ្ចេញញើសស្អុសស្អាប់ខ្លួន រសាប់រសល់ បែកញើសស្រាក់ខ្លួន ខណៈមិនធ្វើអ្វីសោះ
រមាស់បំពង់ក៖ វាធ្វើឱ្យបំពង់កយើងរមាស់ក្កាតៗខុសធម្មតា
ក្អកស្ងួត៖ អាការៈនេះវាស្រដៀងផ្ដាសាយខ្លះដែរក្អកប៉ុន្តែគ្មានស្លេះទេ
ឈឺចាច់ដុំ៖ វាឈឺខុសពីធម្មតា​ ខណៈដែលយើងមិនលើកអ្វីធ្ងន់សោះ
ដូច្នេះ សូមបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាព និងប្រុងប្រយ័ត្នគ្រប់ពេលវេលាព្រោះបើយើងឆ្លងជំងឺនេះហើយ យើងនឹងជួបបញ្ហានិងខាតពេលច្រើនណាស់។ យ៉ាងណាមិញ ៣កុំ៣ការពារគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតដើម្បីការពារខ្លួនពីជំងឺឆ្លងសកលនេះ៕