អាជ្ញាធរខេត្តបាត់ដំបងចុះទប់ស្កាត់បទល្មើសឈូសឆាយរំលោភដីចំណីប្រឡាយនិងដកហូតគ្រឿងចក្រមួយគ្រឿង

290
UI Promtion 2021

ខេត្តបាត់ដំបង៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ករណីប្រព្រឹត្តបទល្មើសឈូសឆាយកាយដីចំណីប្រឡាយខាងលើជនបង្កបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០២២ ឋិតក្នុង ភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនបង្កមានឈ្មោះ កន សៅរ៉េត អាយុ ៣២ឆ្នាំ និងប្រពន្ធឈ្មោះយ៉យ កញ្ញា អាយុ ២៦ឆ្នាំ មានទីលំនៅក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ម្ចាស់កម្មសិទ្ធដីស្រែខាងលើនៅថ្ងៃកើតហេតុបានជួលគ្រឿងចក្រមួយគ្រឿងចូលឈូសឆាយរំលោភយកដីចំណីប្រឡាយរបស់រដ្ឋដើម្បីពង្រីកផ្ទៃដីស្រែរបស់ខ្លួននាំឲ្យប៉ះពាល់លើដីរបស់រដ្ឋប្រវែងចំនួន ៣៦ម៉ែត្រx៦ម៉ែត្រ និងជម្រៅ ០១ម៉ែត្រផងដែរ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបានបន្តថា÷ ករណីដដែលនេះក្រុមការងារបានអនុវត្តវិធានការចំពោះមុខតម្រូវឲ្យម្ចាស់ដីធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងត្រូវឲ្យចាក់បំពេញដីចំណីប្រឡាយដែលខូចខាតឱ្យបានល្អដូចដើមវិញ លើសពីនេះតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសគ្រប់រូបភាពបន្តទៅទៀត ដោយឡែកចំពោះម្ចាស់គ្រឿងចក្រកម្លាំងជំនាញកំពុងស្រាវជ្រាវរកដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕