កម្មវិធីមួយជួយប្អូនៗ ដែលបោះបង់ការសិក្សា ឲ្យទទួលបានឱកាសសិក្សាបញ្ចប់ថ្នាក់ទី៩ ដោយខ្លួនឯង

245
UI Promtion 2021

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា កម្មវីធីប៊ីបបាននឹងកំពុងជួយប្អូនៗដែលបោះបង់ការសិក្សាត្រឹមកម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៧ ទី៨ និងទី៩) ឲ្យទទួលបានឱកាសសិក្សាបញ្ចប់ថ្នាក់ទី៩ តាមរយៈការសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយភាពបត់បែន។
បើតាមក្រសួងអប់រំ ក្រោយពេលបញ្ចប់ ប្អូនៗអាចបន្តចុះឈ្មោះបណ្តុះបណ្តាលជំនាញ នៅវិទ្យាស្ថានអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស (TVET) នៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឬ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា។
– ដើម្បីចុះឈ្មោះចូលរៀនសូមចុចតំណរ៖ https://goo.gl/L2w6H5
– ចំពោះព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរស័ព្ទ៖ ០១០៣៩៤៤០៧ ឬ សារអេឡិចត្រូនិក៖ k.leav@unesco.org ៕