ទីបំផុត! អង្គការ NATO បញ្ចេញសកម្មភាព លើបញ្ហាសង្រ្គា.មនៅអ៊ុយក្រែនហើយលោក Soltenberg អគ្គលេខាធិការអង្គការណាតូ បានចោទប្រកាន់ពីភាពគគ្លើនរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ពីការព្យាយាមផ្តួលរំលំ «រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅអ៊ុយក្រែន»។ លោក បានប្រកាសភ្លាមៗបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំណាតូទាំងអស់ថា

423
UI Promtion 2021

«យើងឃើញពីទង្វើរនិងការនិយាយក្ដែងៗរបស់មេដឹកនាំរុស្ស៊ីបង្ហាញយ៉ាងច្បាស់ថា គោលបំណងគឺដើម្បីដករដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងទីក្រុងគៀវ» ។ លោកបានបន្ថែមថា សម្ព័ន្ធមិត្តប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។
«ឥឡូវនេះ យើងកំពុងដាក់ពង្រាយកម្លាំងកងទ័ពផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹករាប់ពាន់នាក់ ឆ្លើយតបរបស់ណាតូជាលើកដំបូងនៅក្នុងបរិបទនៃការការពារសមូហភាពរ»។ កម្លាំងឆ្លើយតបត្រូវបានបង្កើតឡើងដោយកងកម្លាំងប្រតិបត្តិការពិសេស និងកម្លាំងផ្លូវគោក អាកាស និងដែនសមុទ្រ ប្រមាណ៤០,០០០នាក់ កំពុងត្រូវបានពង្រាយ។
គួរបញ្ជាក់ថា រុស្ស៊ីត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិជាច្រើនក្នុងសប្តាហ៍នេះពីសមាជិកណាតូ ដូចជាអាមេរិក និងអង់គ្លេស ជាដើម។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសកាលពីថ្ងៃសុក្រថា លោកកំពុងដាក់ទណ្ឌកម្មដោយផ្ទាល់ទៅលើលោក ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov។ ប្រធានាធិបតីអាមេរិក Joe Bidenក៏បានប្រកាសនៅសប្តាហ៍នេះទាហានអាមេរិកបន្ថែមរាប់ពាន់នាក់កំពុងត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីផ្តល់ការគាំទ្រ ទោះបីជា លោកបានទទូចថា ពួកគេនឹងមិនធ្វើសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ៕