អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនដល់ប្រជាពលរដ្ឋចាស់ជរា ចំនួន០៣គ្រួសារ ដែលរស់នៅក្នុងភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលកំពុងមានជីវភាពខ្វះខាត

142
UI Promtion 2021

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារទី៣ ដឹកនាំដោយ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប្រធាន បានចាត់តំណាងក្រុមការងារ សហការជាមួយសមាគមនារីខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ផ្តល់ជូនដល់ប្រជាពលរដ្ឋចាស់ជរា ចំនួន០៣គ្រួសារ ដែលរស់នៅក្នុងភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលកំពុងមានជីវភាពខ្វះខាត។ ឆ្លៀតក្នុងឱកាសនោះក្រុមការងារបានផ្តាំផ្ញើប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី អោយថែរក្សាសុខភាព និងត្រូវប្រកាន់ខ្ជាប់ខ្ជូននូវ ៣ការពារ ៣កុំ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ ១៩នេះ បន្ថែមពីនេះក្រុមការងារបាននាំយកថវិកាមួយចំនួន រួមទាំងគ្រឿងឧបភោគបរិភោគជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ១ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ ១ យួរ ថ្នាំពេទ្យ ០១ កញ្ចប់ ថវិកា ២០០,០០០រៀល សរុបអំណោយទាំងអស់មានចំនួន អង្ករ ១៥០គីឡូ , មី០៣កេស , ទឹកត្រី ០៣យួរ , ទឹកស៊ីអ៉ីវ ០៣យួរ , ត្រីខ ០៣យួរ , ថ្នាំពេទ្យ ០៦កញ្ចប់ និងថវិកាចំនួន ៦០០,០០០រៀល។
សូមបញ្ជាក់ថា, លោក ហ៊ុន ម៉ាណែត អនាគតបេក្ខភាព នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានសមត្ថភាព ស័ក្តិសម ប្រកបដោយគុណធម៌ ។
ដោយឡែក សូមលើកយកនូវជីវប្រវត្តិការសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា មានដូចតទៅ៖
-នៅឆ្នាំ 1980-1990 ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ
-នៅឆ្នាំ 1990-1993 ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា
-នៅឆ្នាំ 1995-1999 ៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។ នៅឆ្នាំ1995 ពេលលោកបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក លោក បានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។
– នៅឆ្នាំ 2002 ៖ លោកបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក
– នៅឆ្នាំ 2008 ៖ លោកបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
សូមបញ្ជាក់ជូនថា៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរៀននៅសាលា West Point ក្រោយពីបញ្ចប់ការសិក្សា លោកបានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា ដោយលោក បានលើកឡើងថា ៖ ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។
សូមជម្រាបជូនថា នេះជាប្រវត្តិការសិក្សាសង្ខេបរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនទាន់លើកយកពីប្រវត្តិការងាររបស់លោក ដែលបានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ៕