ទីបំផុត! Elun Musk សម្រេចផ្ដល់internetទាំងស្រុងលើអ៊ុយក្រែន ខណៈសង្រ្គាមឈ្លានពានរុស្ស៊ីបង្កផលប៉ះពាល់

248
UI Promtion 2021

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដ៏ធំសម្បើមមួយលើផែនដី លោក Elon Musk បានសម្រេចចិត្តភ្លាមៗបន្ទាប់ពីមានការស្នើសុំឱ្យមានការផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតសម្រាប់ប្រទេសអ៊ុយក្រែនដែលត្រូវបានរងផលប៉ះពាល់យ៉ាងដំណំដោយសារសង្រ្គាមឈ្លានពានទាំងគគ្លើនរបស់ប្រទេសរុស្ស៊ី ក្រោមការបញ្ជាផ្ទាល់ពីលោក ពូទីន ប្រធានាធិបតីរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន RT។


យោងតាមសំណើររបស់ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Mykhailo Fedorov បានស្នើសុំជំនួយអ៊ីនធើណែតពីលោកElun Musk កាលពីថ្ងៃសៅរិ៍។ មិនយូរប៉ុន្មានឡើយ លោកElon Musk សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន Starlink បើកដំណើរការផ្កាយរណបនៅលើប្រទេសអ៊ុយក្រែនដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណែត ខណៈប្រព័ន្ធអ៊ីនធើណែតអ៊ុយក្រែនត្រូវវាយប្រហារនិងលុកលុយពីសំណាក់ប្រទេសរុស្ស៊ី។


លើសពីនេះ លោកElon Musk បន្ថែមថា SpaceX នឹងចេញវិធានការសង្រ្គោះស្ថានីយយ៍អន្តរជាតិភ្លាមៗ ប្រសិនបើរុស្ស៊ីផ្ដាច់ផ្លូវកន្លងគោចរណ៍របស់យានមានទម្ងន់៥០០ពាន់តោននេះមកលើផែនដី។ ក្រៅពីនេះ លោកបញ្ជាក់ថា រុស្ស៊ីមិនអាចបិទអ៊ីនធើណែតរបស់អ៊ុយក្រែនបានឡើយ៕