បុរសម្នាក់រើសបានក្រដាសប្រាក់ ១លានដុល្លារមួយសន្លឹក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅខេត្តបន្ទាយមានជ័យ

212
UI Promtion 2021

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៧និង៥០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីរើសបានលុយ ១លានដុល្លារអាមេរិក មួយសន្លឹក ដែលស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ប្រភពព័ត៌មានបានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុ នៅផ្ទះភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃើញលុយក្រដាសប្រាក់ចំនួន ១លានដុល្លារមួយសន្លឹកគត់ នៅផ្ទះឈ្មោះ ផាន ស៊ុនហ៊ាន ភេទប្រុស អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ទេព ស្រីខូច អាយុ ២៧ឆ្នាំ រើសបានលុយនេះ នៅក្នុងគីបខោអាវជជុះប្រហែលជាង ៤ឆ្នាំហើយ។ ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ រកឃើញថាក្រដាសប្រាក់ ១លានដុល្លារនេះ ជាលុយក្លែងក្លាយទេ ដូចនេះសមត្ថកិច្ចបានធ្វើការអប់រំណែនាំម្ចាស់លុយ។ បញ្ចប់នៅវេលាម៉ោង ១០និង៣០នាទី នាថ្ងៃដដែល ៕