សហព័ន្ធបាល់ទះអន្តរជាតិ ប្រកាសពីការពន្យារពេលប្រកួតជើងពិភពលោក ឆ្នាំ២០២២ នៅរុស្ស៊ី

194
UI Promtion 2021

(ម៉ូស្គូ)៖ សហព័ន្ធកីឡាបាល់ទះអន្តរជាតិ FIVB បានចេញសេចក្តីប្រកាសពីការពន្យារប្រកួតជើងឯកពិភពលោក បាល់ទះផ្នែកបុរស ឆ្នាំ២០២២ Volleyball 2022 World Championship នៅប្រទេសរុស្ស៊ីដោយសារតែវិបត្តិនៅប្រទេសអ៊ុយក្រែន។
ព្រឹត្តិការណ៍នេះគ្រោងធ្វើឡើងនៅប្រទេសរុស្ស៊ី នាថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តាទីក្រុងចំនួន ក្នុងនោះក៏មានទីក្រុង Moscow ផងដែរ មុនពេល FIVB ប្រកាសពន្យារពេលទៅវិញ។

ដូចគ្នានោះដែរ FIVB ក៏មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទថ្មី និងទីតាំងប្រកួតក្រៅពីប្រទេសរុស្ស៊ីដែរនាថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ នេះ ហើយក៏បានជឿជាក់ថា កីឡាគួរតែនៅដាច់ដោយឡែកពីនយោបាយ ដ្បិតពួកយើងបានកំពុងតាមដានស្ថានការណ៍រវាងប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ និងប្រាកដផងថា អ្នកចូលរួមរបស់ពួកយើងមានសុវត្ថិភាពខ្ពស់ជាចម្បងផងដែរ»។


គិតមកទល់ពេលនេះកម្រិតកីឡាធំៗដែលត្រៀមរៀបចំនៅរុស្ស៊ី មាន UEFA Champions League វគ្គផ្តាច់ព្រ័ត្រ, ការប្រណាំងរថយន្ត Formula 1, ប្រកួតជម្រុះ World Cup 2022, កីឡាហុកគីលើទឹកកកកម្រិតយុវជនពិភពលោក, គ្រប់ក្លិបអាជីព និងកីឡាកររុស្ស៊ីទាំងអស់ត្រូវបានហាមប្រាមមិនឲ្យប្រើទង់ជាតិ និងភ្លេងជាតិក្នុងការប្រកួតនានា និងជាលក្ខណៈអន្តរជាតិ និងដកសិទ្ធិពីការធ្វើម្ចាស់ផ្ទះកីឡាបាល់ទះជើងឯកពិភពលោក ផ្នែកបុរសឆ្នាំ២០២២ ផងដែរ៕