អាមេរិកប្រកាសបិទដែនអាកាសរបស់ខ្លួន ចំពោះយន្ដហោះរុស្ស៊ី

146
UI Promtion 2021

(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការបិទដែនអាកាសរបស់ខ្លួន ចំពោះយន្ដហោះរុស្ស៊ី កំឡុងសុន្ទរកថា ប្រចំាឆ្នាំស្ដីពីស្ថានភាពសហព័ន្ធ (State of the Union address) ដែលកំពុងប្រព្រឹត្តិទៅនៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

ថ្លែងទៅកាន់សមាជិកសភាអាមេរិក លោក បៃដិន បានបញ្ជាក់ដូច្នេះថា «នៅយប់នេះ, ខ្ញុំសូមប្រកាសថាយើងនឹងចូលរួមជាមួយសម្ពន្ធមិត្ត របស់យើង ក្នុងការបិទដែនអាកាសអាមេរិកចំពោះយន្ដហោះទាំងអស់របស់រុស្ស៊ី ដែលនេះនឹងកាន់តែធ្វើឱ្យរុស្ស៊ីឯកោ និងបន្ថែមសម្ពាធលើ សេដ្ឋកិច្ចរបស់ពួកគេ»