រុស៊ី ប្រកាសបើកការវាយប្រហារស្នាក់ការសំខាន់នៅទីក្រុងគៀវ ដោយប្រើអាវុធទំនើប និងឱ្យប្រជាជនចាកចេញឱ្យបានឆាប់

208
UI Promtion 2021

អ៊ុយក្រែន ៖ នៅមុននេះបន្តិច រុស្ស៊ីបានធ្វើការព្រមានខ្លាំងៗថា នឹងបើកការវាយប្រហារទីស្នាក់ការផ្ដល់សេវាសន្តិសុខក្នុងទីក្រុងគៀវ និងចំណុចសំខាន់ផ្សេងទៀតនៅទីក្រុងមួយនេះ ជាមួយការប្រើប្រាស់អាវុធទំនើបៗ។ ជាមួយគ្នានោះ រុស្ស៊ីបានប្រកាសឱ្យពលរដ្ឋនៅទីក្រុងគៀវត្រូវចាកចេញពីតំបន់ទាំងនោះឱ្យបានឆាប់រហ័សបំផុត ។នេះបើតាមសេចក្តីរាយការណ៍របស់…
អ៊ុយក្រែន ៖ នៅមុននេះបន្តិច រុស្ស៊ីបានធ្វើការព្រមានខ្លាំងៗថា នឹងបើកការវាយប្រហារទីស្នាក់ការផ្ដល់សេវាសន្តិសុខក្នុងទីក្រុងគៀវ និងចំណុចសំខាន់ផ្សេងទៀតនៅទីក្រុងមួយនេះ ជាមួយការប្រើប្រាស់អាវុធទំនើបៗ។
ជាមួយគ្នានោះ រុស្ស៊ីបានប្រកាសឱ្យពលរដ្ឋនៅទីក្រុងគៀវត្រូវចាកចេញពីតំបន់ទាំងនោះឱ្យបានឆាប់រហ័សបំផុត ។នេះបើតាមសេចក្តីរាយការណ៍របស់ BBC និងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ។
BBC បានរាយការណ៍បន្តថា ក្រសួងការពារជាតិរុស្ស៊ី ព្រមានប្រជាជនទីក្រុង Kyiv ថា ខ្លួនកំពុងរៀបចំវាយលុកលើគោលដៅសំខាន់ ក្នុងរដ្ឋធានីអ៊ុយក្រែន។ ក្នុងនោះរួមមានការព្រមានពីការវាយប្រហារលើមជ្ឈមណ្ឌលបច្ចេកវិទ្យា ទីក្រុងគៀវ និងជំរុញឱ្យអ្នករស់នៅក្បែរនោះចាកចេញឱ្យបានឆាប់ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីពិភពលោកនោះ គឺរូបភាពថ្មីដែលចាប់បានពីផ្កាយរណប បង្ហាញឱ្យឃើញក្បួនយោធា និង ក្បួនរថពាសដែករុស្ស៊ីដ៏ធំមួយ ប្រវែងជាង៦០គីឡូម៉ែត្រសម្រុកដល់ជាយក្រុងគៀវ ដែលសបញ្ជាក់ថា រុស្ស៊ីកំពុងបញ្ជួនទ័ពកាន់តែច្រើនៗឡើងទៅកាន់ទីក្រុង គៀវ ប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីអ៊ុយក្រែន ជម្រុញសហភាពអឺរ៉ុបបញ្ចូលប្រទេសខ្លួនក្នុងសហគមន៍មួយនេះឱ្យលឿនបំផុត ៕