ក្រុមហ៊ុន Apple ផ្អាកលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបានលុប (App) របស់សារព័ត៌មាន RT ចេញពី App Store ថែមទៀតផង

247
UI Promtion 2021

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាសផ្អាកលក់ផលិតផលរបស់ខ្លួននៅលើអនឡាញសម្រាប់ប្រទេសរុស្ស៊ី ដែលវាជាការឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

មិនត្រឹមតែផ្អាកការលក់ផលិតផលនៅលើអនឡាញសម្រាប់ប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ក្រុមហ៊ុន Apple ក៏បានលុបកម្មវិធី (App) របស់សារព័ត៌មាន RT និង Sputnik ចេញពី App Store ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនបានធ្វើការរាំងខ្ទប់មាតិកា ក៏ដូចជាគណនីរបស់សារព័ត៌មាន RT និង Sputnik ដើម្បីជាការដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ីដែលបានប្រើទ័ពវាយប្រហារមកលើប្រទេសអ៊ុយក្រែន ខណៈដែលក្រុម Hacker អនាមិកបានវាយប្រហារតាមអនឡាញមកលើគេហទំព័ររបស់ស្ថាប័នរដ្ឋរុស្ស៊ី និងសារព័ត៌មានសំខាន់ដូចជា RT, Sputnik និង TASS ជាដើម៕