អផ្សុកមិនស្ទើរទេ! រុស្សីមើលរឿង Netflix ក៏មិនកើត ស្ដាប់ចម្រៀងក៏មិនបាន ចាយលុយអនឡាញគេប្លុកទៀត

157
UI Promtion 2021

ប្រជាជនរុស្សីជាច្រើននាក់ កំពុងតែប្រឈមនឹងបញ្ហាអផ្សុកក្នុងផ្លូវអារម្មណ៍ ខណៈខ្លួនមិនអាចធ្វើការស្ដាប់ចម្រៀង មើលរឿង និងជាពិសេសគឺមិនអាចចាយលុយអនឡាញតាមផ្លែតហ្វមល្បីៗមួយចំនួនបាន។
ជាក់ស្ដែង បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបខាងកើត NEXTA នៅថ្ងៃនេះ បានឱ្យដឹងថា ប្រជាជនរុស្សីទាំងអស់ដែលប្រើប្រាស់ផ្លែតហ្វមល្បីៗ ដូចជា Netflix សម្រាប់មើលរឿង និង Sportify សម្រាប់ស្ដាប់ចម្រៀង នឹងលែងអាចធ្វើការទូទាត់លុយដើម្បីចូលប្រើផ្លែតហ្វមទាំងនេះទៀតហើយ។

យ៉ាងណាមិញ សម្រាប់មូលហេតុដែលធ្វើឱ្យប្រជាជនរុស្សីជួបបញ្ហាមួយនេះ គឺដោយសារតែ ខាងសហរដ្ឋអាមេរិក កាណាដានិង ប្រទេសអឺរ៉ុបផ្សេងទៀតដូចជា បារាំង អាឡឺម៉ង់ អ៊ីតាលី និង អង់គ្លេស បានសម្រេចកាត់ធនាគាររុស្ស៊ីជាច្រើនចេញពីប្រព័ន្ធ SWIFT ដែលជាហេតុធ្វើឱ្យប្រជាជនរុស្សីមិនបានធ្វើការទូទាត់លុយប្រើប្រាស់ ផ្លែតហ្វមល្បីៗជាច្រើនលើពិភពលោក ហើយថែមទាំងជួបការពិបាកខ្លាំងក្នុងការទិញទំនិញអនឡាញថែមទៀតផង។
គួរជម្រាបផងដែរថា​ ប្រទេសរុស្សីត្រូវបានគេដកចេញពីប្រព័ន្ធទូទាត់លុយអន្ដរជាតិកាលពីថ្ងៃទី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែនក៏បានធ្វើការស្នើរទៅកាន់ក្រុមហ៊ុន Visa និង Master Card ឱ្យដកឈប់ឱ្យរុស្សីប្រើ ដើម្បីជាទណ្ឌកម្មផងដែរ៕