បណ្តាប្រទេសសហគមន៍អឺរ៉ុបកំពុងបញ្ជូនសព្វាវុធទំនើបៗគ្រប់ធុនទៅសង្គ្រោះអ៊ុយក្រែន
រុស្ស៊ី-អ៊ុយក្រែន ៖ ស្របពេលដែលវិបត្តិរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តឥតស្រាក់ស្រាន្ត បណ្តាប្រទេសអឺរ៉ុបកំពុងបញ្ជូនអាវុ.ធទំនើបៗគ្រប់ធុនទៅជួយសង្គ្រោះប្រទេសអ៊ុយក្រែន។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍បានអនុម័តសម្រេចក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធប្រឆាំងរថក្រោះ ១,០០០គ្រឿង និងកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាស ៥០០គ្រាប់។
ប្រទេសហូឡង់ក៏នឹងផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះ Panzerfaust 3 ចំនួន ៥០គ្រឿង, កាំជ្រួចមីស៊ីលប្រឆាំងយន្តហោះ Stinger ២០០គ្រាប់ និងគ្រាប់រ៉ុកក្កែត៤០០គ្រាប់ ។ ស្របពេលសាធារណៈរដ្ឋឆេកកំពុងបញ្ជូនកាំភ្លើ.ងគ្រប់ធន់ រួមទាំងគ្រាប់រំសេវដែលមានតម្លៃស្មើនឹង ៨,៦លានដុល្លារអាមេរិក។
ជាមួយគ្នានោះ លោក Jaroslav Nad រដ្ឋមន្ត្រីការពារជាតិប្រទេសស្លូវ៉ាគីបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមសមរភូមិណាតូដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសស្លូវ៉ាគី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននឹងរួមបញ្ចូលទាហានបរទេសចំនួន ១,២០០នាក់ និងប្រព័ន្ធការពារមីស៊ីល Patriot ដែលគ្រប់គ្រងដោយប្រទេសអាល្លឺម៉ង់ និងហូឡង់ផងដែរ៕ (ដកស្រង់ចេញពី Reuters)